រូបអង្គនៃព្រះ
ថ្ងៃនៃព្រះអម្ចាស់
តើព្រះអង្គខ្វល់ព្រះទ័យចំពោះមនុស្សអាក្រក់ទាំងអស់ ដែលប្រព្រឹត្តអំពើអាក្រក់នៅក្នុងពិភពលោកយើងឬទេ បើទ្រង់ខ្វល់ព្រះទ័យ តើទ្រង់កំពុងធ្វើអ្វីអំពីរឿងនេះ? នៅក្នុងវីដេអូអំពីថ្ងៃនៃព្រះអម្ចាស់ យើងបង្ហាញពីវិធីផ្សេងៗ ដែលព្រះប្រឈមមុខនឹងសេចក្តីអាក្រក់របស់មនុស្ស និងវិញ្ញាណអាក្រក់ដ៏ជ្រៅដែលបង្កប់ខាងក្នុង។ ទីបំផុត យើងមើលឃើញពីរបៀប ដែលព្រះយេស៊ូវសម្រេចតាមដំណើររឿងនេះ ហើយយកឈ្នះលើអំពើអាក្រក់ ដោយអនុញ្ញាតឱ្យវាយកឈ្នះទ្រង់។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #ថ្ងៃនៃព្រះអម្ចាស់
សេចក្ដីសញ្ញា
វិធីចម្បងរបស់ព្រះគម្ពីរនៃការនិយាយអំពីទំនាក់ទំនងរបស់ព្រះចំពោះមនុស្សជាតិ គឺជារូបភាពនៃភាពជាដៃគូ។ វីដេអូអំពីសេចក្ដីសញ្ញានេះបង្ហាញពីរបៀប ដែលព្រះចូលទៅក្នុងសេ៊រីនៃការទំនាក់ទំនងជាផ្លូវការជាមួយដៃគូជាមនុស្សផ្សេងៗគ្នា ដើម្បីជួយសង្គ្រោះពិភពលោកតាមរយៈព្រះយេស៊ូវ ដែលជាដៃគូនៃសេចក្ដីសញ្ញាចុងក្រោយបង្អស់។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #សេចក្ដីសញ្ញា
ព្រះមែស្ស៊ី
នៅក្នុងវីដេអូនិយាយអំពីព្រះមែស្ស៊ី យើងសិក្សាស្វែងយល់ពីសេចក្តីសន្យាដ៏អាថ៌កំបាំងនៅទំព័រទី ៣ នៃព្រះគម្ពីរ ដែលថាអ្នករំដោះដែលបានសន្យា នឹងមកដល់នៅថ្ងៃណាមួយ ដើម្បីប្រឈមមុខនឹងអំពើអាក្រក់ និងជួយសង្គ្រោះមនុស្សជាតិ។ យើងបង្ហាញប្រធានបទនេះតាមរយៈក្រុមគ្រួសាររបស់លោកអ័ប្រាហាំ ដែលជាជំនួរវង្សព្រះមែស្ស៊ីនៃស្តេចដាវីឌ ហើយទីបំផុត ព្រះយេស៊ូវយកឈ្នះសេចក្ដីអាក្រក់ ដោយអនុញ្ញាតឲ្យសេចក្តីអាក្រក់ឈ្នះទ្រង់។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #ព្រះមែស្ស៊ី
ស្ថានសួគ៌ និងផែនដី
តើព្រះគម្ពីរពិតជាបង្រៀនអំពីស្ថានសួគ៌ និងផែនដី ហើយតើអ្វីទៅជាទំនាក់ទំនងរបស់ស្ថានសួគ៌នឹងផែនដី? នៅក្នុងវីដេអូនេះ យើងសិក្សាស្វែងយល់ពីទស្សនៈពីព្រះគម្ពីរដ៏គួរឲ្យភ្ញាក់ផ្អើល ដែលស្ថានសួគ៌ និងផែនដីមានន័យជាន់គ្នា និងរបៀបដែលព្រះយេស៊ូវកំពុងបំពេញបេសកកម្ម ដើម្បីនាំពួកគេមកជារួមគ្នាម្តងជាស្រេច។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #ស្ថានសួគ៌ និងផែនដី
យុត្តិធម៌
ពិភពលោករបស់យើងសព្វថ្ងៃនេះតម្រូវការ «យុត្តិធម៌» ហើយវាជាប្រធានបទដ៏ចម្រូងចម្រាសមួយ។ ប៉ុន្តែ តើអ្វីជាយុត្តិធម៌ឱ្យពិតប្រាកដ ហើយនរណាជាអ្នកកំណត់និយមន័យរបស់វា? នៅក្នុងវីដេអូនេះ យើងនឹងសិក្សាស្វែងយល់អំពីប្រធានបទនៃព្រះគម្ពីរអំពីយុត្តិធម៌ ហើយការស្វែងយល់អំពីរបៀប ដែលវាបានចាក់ឫសយ៉ាងជ្រៅនៅក្នុងខ្សែសាច់រឿងនៃព្រះគម្ពីរ ដែលនាំទៅកាន់ព្រះយេស៊ូវ។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #យុត្តិធម៌
ភាពបរិសុទ្ធ
នៅក្នុងវីដេអូនេះ យើងសិក្សាស្វែងយល់ពីចំណុចសំខាន់ ដែលភាពបរិសុទ្ធរបស់ព្រះបង្ហាញមកមនុស្សជាតិ។ ព្រះអម្ចាស់ គឺជាព្រះអាទិករតែមួយអង្គគត់ នៃអស់ទាំងអ្វីៗដែលមាននៅពិតជាក់ស្តែង និងជាម្ចាស់នៃសេចក្តីល្អគ្រប់ជំពូក។ ប៉ុន្តែ ភាពល្អនោះអាចក្លាយជាគ្រោះថ្នាក់ដល់មនុស្ស ដែលមានជីវិតរមែងស្លាប់ និងខូចខាងសីលធម៌។ នៅទីបំផុត ព្រះយេស៊ូវបានដោះស្រាយចំណុចសំខាន់នេះរួចរាល់ ដែលបង្ហាញពីភាពបរិសុទ្ធរបស់ព្រះ ដែលយាងមកប្រោសឲ្យជានូវការបង្កើតរបស់ទ្រង់។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #ភាពបរិសុទ្
ដំណឹងល្អអំពីព្រះរាជ្យនៃព្រះ
នៅក្នុងវីដេអូនេះ យើងបង្ហាញពីប្រភពដើមរបស់ពាក្យ «ដំណឹងល្អ» និងរបៀបដែលពាក្យនេះភ្ជាប់ទៅសាច់រឿងនៃគម្ពីរសញ្ញាចាស់ រួមគ្នានឹងសាច់រឿងរបស់ព្រះយេស៊ូវ និងការប្រកាសរបស់ទ្រង់អំពីព្រះរាជ្យរបស់ព្រះ។ ព្រះយេស៊ូវបាននាំការគ្រប់គ្រង និងការសោយរាជ្យរបស់ព្រះមកកាន់ពិភពលោកតាមមាគ៌ាផ្ទុយស្រឡះ ដែលនេះជាដំណឹងដ៏ល្អបំផុត ដែលអ្នកអាចទូលសុំបាន។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #ដំណឹងល្អអំពីព្រះរាជ្យនៃព្រះ
កណ្ឌគម្ពីរយ៉ូប
តើអ្នកទុកចិត្តចំពោះព្រះយ៉ាងដូចម្តេច ទោះបីជាពេលដែលអ្នកមានជីវិតដែលគ្មានយុត្តិធម៌ ហើយរងទុក្ខដោយគ្មានហេតុផលដែលល្អ? សាច់រឿងរបស់លោកយ៉ូបនាំយើងឱ្យគិតពិចារណាអំពីអត្ថន័យ ដែលព្រះជាម្ចាស់គ្រប់គ្រងពិភពលោកដោយប្រាជ្ញា និងរបៀបដែលសេចក្ដីពិតនេះអាចនាំមកនូវសន្តិភាពក្នុងគ្រាដ៏ងងឹត។ គម្ពីរយ៉ូបគឺជាគម្ពីរចុងក្រោយក្នុងចំណោមគម្ពីរទាំងបី ដែលស្វែងយល់ពីមូលបទនៃប្រាជ្ញាក្នុងព្រះគម្ពីរទាំងនេះ។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #យ៉ូប
កណ្ឌគម្ពីរសាស្តា
នៅក្នុងគម្ពីរសាស្តា យើងបានឮសំឡេងនៃការមន្ទិលសង្ស័យនៃ «គ្រូបង្រៀន»។ លោករំឭកថា ការរស់នៅតាមកណ្ឌគម្ពីរសុភាសិតមិនតែងតែនាំមកនូវលទ្ធផលវិជ្ជមានរហូតនោះទេ។ មានពេលខ្លះជីវិតមានការពិបាក ហើយផ្គើននឹងការបង្រៀនដ៏ត្រឹមត្រូវ។ តើអ្នករស់នៅក្នុងភាពតានតឹងនោះយ៉ាងដូចម្តេច ហើយអ្នកនៅតែខំប្រឹងស្វែងរកប្រាជ្ញាទៀតឬ? គម្ពីរសាស្ដា គឺជាគម្ពីរប្រាជ្ញាទីពីរនៃកណ្ឌគម្ពីរប្រាជ្ញានៅក្នុងព្រះគម្ពីរ។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #សាស្តា
កណ្ឌគម្ពីរសុភាសិត
គម្ពីរសុភាសិត គឺជាការប្រមូលផ្ដុំប្រាជ្ញាពីជំនាន់មនុស្សដែលយល់ដឹងស៊ីជម្រៅពីព្រះ។ គម្ពីរនេះលើកកម្ពស់ជីវិតប្រកបដោយគុណធម៌ និង «ការកោតខ្លាចព្រះអម្ចាស់» ដូច្នេះអ្នកអាចទទួលបានបទពិសោធន៍អំពីជីវិតដ៏ល្អពិតប្រាកដ។ គម្ពីសុភាសិត គឺជាគម្ពីរមួយក្នុងចំណោមគម្ពីរទាំងបី ដែលស្វែងយល់ពីមូលបទនៃប្រាជ្ញាក្នុងព្រះគម្ពីរទាំងនេះ។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #សុភាសិត