រូបអង្គនៃព្រះ

វីដេអូអំពីរូបភាពនៃព្រះនេះ បង្ហាញពីគំនិតរបស់មនុស្សជាសហអ្នកគ្រប់គ្រងជាមួយព្រះជាម្ចាស់ ដែលត្រូវបានចាត់តាំងឱ្យអភិវឌ្ឍពិភពលោក និងធនធាននានារបស់វា ហើយនឹងនាំចូលទៅកាន់គំនិតយល់ដឹងថ្មី។ តើវិជ្ជាជីវៈរបស់មនុស្សនេះត្រូវបានសម្រុះសម្រួលដោយភាពអាត្មានិយម និងអំពើអាក្រក់របស់យើងយ៉ាងដូចម្តេច ហើយតើព្រះយេស៊ូវបានបើកផ្លូវថ្មីដោយការចាប់កំណើត​ជាមនុស្សតាមរយៈព្រះជន្ម ការសុគត និ…អាន​បន្ថែម

ថ្ងៃនៃព្រះអម្ចាស់

តើ​ព្រះអង្គ​ខ្វល់ព្រះទ័យ​ចំពោះ​មនុស្ស​អាក្រក់​ទាំង​អស់ ​ដែល​ប្រព្រឹត្ត​អំពើអាក្រក់នៅ​ក្នុង​ពិភព​លោក​យើង​ឬ​ទេ បើ​ទ្រង់ខ្វល់ព្រះទ័យ តើ​ទ្រង់​កំពុង​ធ្វើ​អ្វីអំពីរឿងនេះ? នៅក្នុងវីដេអូអំពី​ថ្ងៃនៃព្រះអម្ចាស់ យើងបង្ហាញពីវិធីផ្សេងៗ ដែលព្រះប្រឈមមុខនឹងសេចក្តីអាក្រក់របស់មនុស្ស និងវិញ្ញាណអាក្រក់ដ៏ជ្រៅដែលបង្កប់ខាងក្នុង។ ទីបំផុត យើងមើលឃើញពីរបៀប ដែលព្រះយេស៊ូវសម្រេចតាម​ដំណើររឿងនេះ ហើយយកឈ្នះលើអំពើអាក្រក់ ដោយអនុញ្ញាតឱ្យ​វាយកឈ្នះទ្រង់។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #ថ្ងៃនៃព្រះអម្ចាស់

សេចក្ដី​សញ្ញា

វិធីចម្បងរបស់ព្រះគម្ពីរនៃការនិយាយអំពីទំនាក់ទំនងរបស់ព្រះចំពោះមនុស្សជាតិ គឺជារូបភាពនៃភាពជាដៃគូ។ វីដេអូអំពីសេចក្ដីសញ្ញានេះបង្ហាញពីរបៀប ដែលព្រះចូលទៅក្នុងសេ៊រីនៃការទំនាក់ទំនងជាផ្លូវការជាមួយដៃគូជាមនុស្សផ្សេងៗគ្នា ដើម្បីជួយសង្គ្រោះពិភពលោកតាមរយៈព្រះយេស៊ូវ ដែលជាដៃគូនៃសេចក្ដីសញ្ញាចុងក្រោយបង្អស់។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #សេចក្ដី​សញ្ញា

ព្រះមែស្ស៊ី

នៅក្នុងវីដេអូនិយាយអំពីព្រះ‌មែស្ស៊ី យើងសិក្សាស្វែងយល់ពីសេចក្តីសន្យាដ៏អាថ៌កំបាំងនៅទំព័រទី ៣ នៃព្រះគម្ពីរ ដែលថាអ្នករំដោះដែលបានសន្យា នឹងមកដល់នៅថ្ងៃណាមួយ ដើម្បីប្រឈមមុខនឹងអំពើអាក្រក់ និងជួយសង្គ្រោះមនុស្សជាតិ។ យើងបង្ហាញប្រធានបទនេះតាមរយៈក្រុមគ្រួសាររបស់លោកអ័ប្រាហាំ ដែលជាជំនួរវង្សព្រះមែស្ស៊ីនៃ​ស្តេចដាវីឌ ហើយទីបំផុត ព្រះយេស៊ូវយក​ឈ្នះ​សេចក្ដី​អាក្រក់ ដោយ​អនុញ្ញាត​ឲ្យ​សេចក្តីអាក្រក់ឈ្នះទ្រង់។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #ព្រះមែស្ស៊ី

ស្ថានសួគ៌ និងផែនដី

តើព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​អំពី​ស្ថានសួគ៌ និងផែនដី ហើយ​តើអ្វីទៅជា​ទំនាក់ទំនង​របស់​ស្ថានសួគ៌​នឹង​ផែនដី? នៅក្នុងវីដេអូនេះ យើងសិក្សាស្វែងយល់ពីទស្សនៈពីព្រះគម្ពីរដ៏គួរឲ្យភ្ញាក់ផ្អើល ដែលស្ថានសួគ៌ និងផែនដីមានន័យជាន់គ្នា និងរបៀបដែលព្រះយេស៊ូវកំពុងបំពេញបេសកកម្ម ដើម្បីនាំពួកគេមកជារួមគ្នាម្តងជាស្រេច។​ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #ស្ថានសួគ៌ និងផែនដី

យុត្តិធម៌

ពិភពលោករបស់យើងសព្វថ្ងៃនេះតម្រូវការ «យុត្តិធម៌» ហើយវាជាប្រធានបទដ៏ចម្រូងចម្រាសមួយ។ ប៉ុន្តែ​ តើ​អ្វី​​ជា​យុត្តិធម៌ឱ្យពិតប្រាកដ ហើយ​នរណា​ជា​អ្នក​កំណត់និយមន័យរបស់​វា? នៅក្នុងវីដេអូនេះ យើងនឹងសិក្សាស្វែងយល់អំពីប្រធានបទនៃព្រះគម្ពីរអំពីយុត្តិធម៌ ហើយការស្វែងយល់អំពីរបៀប ដែលវាបានចាក់ឫសយ៉ាងជ្រៅនៅក្នុងខ្សែសាច់រឿងនៃព្រះគម្ពីរ ដែលនាំទៅកាន់ព្រះយេស៊ូវ។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #យុត្តិធម៌

ភាព​បរិសុទ្ធ

នៅក្នុងវីដេអូនេះ យើងសិក្សាស្វែងយល់ពីចំណុចសំខាន់ ដែលភាពបរិសុទ្ធរបស់ព្រះបង្ហាញមកមនុស្សជាតិ។ ព្រះ​អម្ចាស់ គឺជាព្រះអាទិករតែ​មួយ​អង្គគត់ នៃ​អស់​ទាំង​អ្វី​ៗ​ដែលមាន​នៅពិតជាក់ស្តែង និង​ជា​ម្ចាស់​នៃ​សេចក្តី​ល្អ​គ្រប់​ជំពូក។​ ប៉ុន្តែ ភាពល្អនោះអាចក្លាយជាគ្រោះថ្នាក់ដល់មនុស្ស ដែលមានជីវិតរមែងស្លាប់ និងខូចខាងសីលធម៌។ នៅទីបំផុត ព្រះយេស៊ូវបានដោះស្រាយចំណុចសំខាន់នេះរួចរាល់ ដែលបង្ហាញពីភាពបរិសុទ្ធរបស់ព្រះ ដែលយាងមកប្រោស​ឲ្យ​ជា​នូវការបង្កើតរបស់ទ្រង់។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #ភាព​បរិសុទ្

ដំណឹងល្អ​អំពី​ព្រះរាជ្យ​នៃ​ព្រះ

នៅក្នុងវីដេអូនេះ យើងបង្ហាញពីប្រភពដើមរបស់ពាក្យ «ដំណឹងល្អ» និងរបៀបដែលពាក្យនេះភ្ជាប់ទៅសាច់រឿងនៃគម្ពីរសញ្ញាចាស់ រួមគ្នានឹងសាច់រឿងរបស់ព្រះយេស៊ូវ និងការប្រកាសរបស់ទ្រង់អំពីព្រះរាជ្យរបស់ព្រះ។ ព្រះ​យេស៊ូ​វបាន​នាំ​ការគ្រប់គ្រង និងការសោយរាជ្យរបស់​ព្រះ​​មក​កាន់​ពិភព​លោក​តាមមាគ៌ា​ផ្ទុយ​ស្រឡះ ដែល​នេះ​ជា​ដំណឹងដ៏​ល្អ​បំផុត ​ដែល​អ្នក​អាច​ទូលសុំបាន។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #ដំណឹងល្អ​អំពី​ព្រះរាជ្យ​នៃ​ព្រះ

កណ្ឌគម្ពីរយ៉ូប

តើ​អ្នក​ទុក​ចិត្ត​ចំពោះព្រះ​យ៉ាងដូចម្តេច ទោះ​បី​ជា​ពេលដែលអ្នកមានជីវិតដែលគ្មាន​យុត្តិធម៌ ហើយ​​រង​ទុក្ខ​ដោយ​គ្មាន​ហេតុ​ផល​ដែលល្អ? សាច់រឿង​របស់​លោកយ៉ូបនាំយើង​ឱ្យគិត​ពិចារណា​អំពី​អត្ថន័យ ​ដែល​ព្រះជាម្ចាស់គ្រប់គ្រងពិភពលោកដោយ​ប្រាជ្ញា និង​របៀប​ដែល​សេចក្ដី​ពិត​នេះ​អាច​នាំ​មក​នូវ​សន្តិភាព​ក្នុង​គ្រា​ដ៏ងងឹត។ គម្ពីរយ៉ូបគឺជាគម្ពីរចុងក្រោយក្នុងចំណោមគម្ពីរទាំងបី ដែលស្វែងយល់ពីមូលបទនៃប្រាជ្ញាក្នុងព្រះគម្ពីរទាំងនេះ។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #យ៉ូប

កណ្ឌគម្ពីរសាស្តា

នៅក្នុងគម្ពីរសាស្តា យើងបានឮសំឡេងនៃការមន្ទិលសង្ស័យនៃ «គ្រូបង្រៀន»។ លោករំឭកថា ការរស់នៅតាមកណ្ឌគម្ពីរសុភាសិតមិនតែងតែនាំមកនូវលទ្ធផលវិជ្ជមានរហូតនោះទេ។ មានពេល​ខ្លះ​ជីវិតមានការ​ពិបាក ហើយ​ផ្គើន​នឹងការបង្រៀនដ៏ត្រឹមត្រូវ។ តើ​អ្នក​រស់នៅ​ក្នុងភាព​តានតឹង​នោះយ៉ាងដូចម្តេច ហើយអ្នក​នៅ​តែខំ​ប្រឹងស្វែងរក​ប្រាជ្ញាទៀតឬ? គម្ពីរសាស្ដា គឺជាគម្ពីរប្រាជ្ញាទីពីរនៃកណ្ឌគម្ពីរប្រាជ្ញានៅក្នុងព្រះគម្ពីរ។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #សាស្តា

កណ្ឌគម្ពីរសុភាសិត

គម្ពីរសុភាសិត ​គឺ​ជា​ការ​ប្រមូលផ្ដុំ​ប្រាជ្ញា​ពី​ជំនាន់​មនុស្ស​ដែលយល់ដឹងស៊ីជម្រៅពីព្រះ។ គម្ពីរនេះលើកកម្ពស់ជីវិតប្រកបដោយគុណធម៌ និង «ការកោតខ្លាចព្រះអម្ចាស់» ដូច្នេះអ្នកអាចទទួលបានបទពិសោធន៍អំពីជីវិតដ៏ល្អពិតប្រាកដ។ គម្ពីសុភាសិត គឺជាគម្ពីរមួយក្នុងចំណោមគម្ពីរទាំងបី ដែលស្វែងយល់ពីមូលបទនៃប្រាជ្ញាក្នុងព្រះគម្ពីរទាំងនេះ។ #ព្រះគម្ពីរ #វីដេអូព្រះគម្ពីរ #សុភាសិត

ចុះឈ្មោះប្រើប្រាស់អ៊ីម៉ែល

Sign up for the TWR360 Newsletter

Access updates, news, Biblical teaching and inspirational messages from powerful Christian voices.

អរគុណដែលបានចុះឈ្មោះប្រើប្រាស់ដើម្បីទទួលបានការធ្វើបច្ចុប្បន្នភាពពីTWR៣៦០

បាត់ព័ត៌មានដែលត្រូវការ